|
|
លោក Erik ten Hag អ្នកចាត់ការទូទៅសញ្ជាតិហូឡង់ដែលបច្ចុប្បន្នកំពុងដឹកនាំក្រុម Ajax បានបង្ហើបពីអនាគតរបស់លោកទាក់ទិននឹងពាក្យចចាមជាមួយបិសាចក្រហម Manchester United ។
លោកបាននិយាយថា ៖ “ពេលនេះខ្ញុំកំពុងផ្តោតលើការប្រកួតនារដូវកាលនេះ សម្រាប់រឿងផ្សេងទៀត ខ្ញុំសូមទុកមួយឡែកសិន ។ ខ្ញុំចង់ប្រមូលអារម្មណ៍និងកម្លាំងថាមពលទៅលើក្រុមរបស់ខ្ញុំនារដូវកាលនេះ ។ ហើយសម្រាប់រដូវកាលក្រោយខ្ញុំសូមទុកសិន ។ ខ្ញុំគ្រាន់តែចង់អោយក្រុមរបស់ខ្ញុំធ្វើអោយបានល្អនារដូវកាលនេះប៉ុណ្ណោះ ”។
គួរបញ្ជាក់ថាលោកលើកឡើងបែបនេះបន្ទាប់ពីមានពាក្យចចាមអារ៉ាមរឿងលោកអាចនិងផ្ទេរមកបិសាចក្រហម Manchester United នារដូវកាលក្រោយក្នុងនាមជាអ្នកចាត់ការទូទៅ ៕
ប្រភព៖ Fabrizio Romano
Sport BILD រាយការណ៍ថា Bayern Munich កំពុងជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីចុះហត្ថលេខាលើ Florian Wirtz ពី Bayer Leverkusen ដោយក្លឹបបានរៀបចំសំណើរ 100 លានអឺរ៉ូសម្រាប់ខ្សែបម្រើរូបនេះ។...
យោងតាមសារព័ត៌មាន Evening Standard ក្លឹប Arsenal ជិតបញ្ចប់ការលក់ដំបូងរបស់ពួកគេក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ។...
Manchester United នឹងចុះហត្ថលេខាលើខ្សែប្រយុទ្ធ Wolverhampton Matheus Cunha នេះបើយោងតាម Valentin Furlan ។...
Carlo Ancelotti ត្រូវបានគេរាយការណ៍ថាកំពុងធ្វើការលើការតែងតាំង Kaka ជាជំនួយការគ្រូបង្វឹករបស់គាត់នៅ Brazil Diario AS ។...
LA LIGA REAL MADRID VS MALLORCA 15/05/2025 02:30 ...