|
|
ខ្សែបម្រើ Bruno Fernandes បានផ្លាស់ប្ដូរលេខអាវរបស់ខ្លួនដើម្បីត្រៀមរដូវកាលថ្មីជាមួយ Manchester United។ ខ្សែបម្រើប្រយុទ្ធវ័យ២៧ឆ្នាំសញ្ជាតិព័រទុយហ្គាល់បានពាក់អាវលេខ១៨ ចាប់តាំងពីមកដល់កីឡដ្ឋាន Old Trafford កាលពីខែ មករា ឆ្នាំ ២០២០។ ប៉ុន្តែពេលនេះគេបានប្ដូរមកពាក់លេខ៨វិញហើយ បន្ទាប់ពីខ្សែបម្រើប្រយុទ្ធ Juan Mata ចាកចេញពីក្លឹបកាលពីបញ្ចប់រដូវកាល។
គួរបញ្ជាក់ថាវាគឺជាលេខពិសេសក្នុងចិត្តរបស់ Bruno ដោយសារតែគេកើតនៅថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ១៩៩៤។ គេធ្លាប់ពាក់លេខ៨តាំងតែនៅលេងជាមួយក្លឹបមុនៗដូចជា Udinese, Sporting Lisbon ហើយក្នុងជម្រើសជាតិព័រទុយហ្គាល់ក៏ប្រើប្រាស់លេខនេះដូចគ្នា៕
ប្រភព ៖ Sky Sport
LA LIGA REAL MADRID VS MALLORCA 15/05/2025 02:30 ...
COPPA ITALIA AC MILAN VS BOLOGNA ...
កីឡាករអង់គ្លេសដែលបានចូលរួមជាមួយ Milan ពី Manchester City ក្នុងរដូវរងារបានបរាជ័យក្នុងការបញ្ចុះបញ្ចូលក្លឹបអំពីភាពមិនអាចខ្វះបានរបស់គាត់។...
សារព័ត៌មាន Alfredo Pedulla រាយការណ៍ថា Juventus កំពុងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការចុះហត្ថលេខាលើ Victor Osimhen ពី Napoli នៅរដូវក្តៅនេះ។...
Manchester City បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Tijjani Reijnders របស់ AC Milan ជាមួយនឹងការពិភាក្សារវាងក្លឹបនៅដំណាក់កាលដំបូង។...