|
|
Mansour bin Zayed Al Nahyan ព្រះអង្គម្ចាស់អារ៉ាប់រួម ដែលជាម្ចាស់ក្រុមហ៊ុន The City Football Group (CFG) ដែលជាក្រុមហ៊ុនគ្រប់គ្រង់ក្លឹបបាល់ទាត់ទាំង១១ក្លឹបដែលក្នុងនោះមានក្លឹប Manchester City បានទិញយក ក្លឹបអ៊ីតាលី Palermo ដែលទើបឡើងមកលេងនៅ Serie B នៅក្នុងរដូវកាលថ្មីនេះ។
គួរបញ្ជាក់ថា ក្រុមហ៊ុនខាងលើបានចាយលុយជាង ១៣.៥លានដុល្លារ ដើម្បីទិញហ៊ុន៨០% នៃក្លឹបខាងលើ ដើម្បីក្លាយជាម្ចាស់គ្រប់គ្រងក្លឹបនេះ។ កាលពីឆ្នាំ២០១៩ ក្លឹប Palermo នេះមានវិបត្តិហិរញ្ញវត្ថុ និងបានក្ស័យធន ក៏ចេះតែមានវិបត្តិលុយកាក់ជាបន្តបន្ទាប់។ ក្រោយពីម្ចាស់ Man City បានទិញក្លឹបខាងលើ ខាងក្លឹប Palermo បានចេញសារសប្បាយរីករាយយ៉ាងខ្លាំង និងជឿជាក់ថាក្លឹបនេះនឹងអភិវឌ្ឍទៅមុខ៕
ប្រភព ៖ BBC Sport
វាគឺជាថ្ងៃដ៏ស្រស់ស្អាតមួយ ប៉ុន្តែវាបានបញ្ចប់ទៅដោយទុក្ខសោក។ វាមិនមែនជាលទ្ធផលដែលយើងចង់បាន ប៉ុន្តែយើងពិតជាបានបង្ហាញអ្វីដែលយើងចង់បានវាទៅកាន់ពិភពលោក។...
ការប្រកួត El Clasico ទល់នឹង Barcelona កាលពីថ្ងៃអាទិត្យ គឺជាការប្រកួតលើកទី 350 របស់លោក Carlo Ancelotti ដែលដឹកនាំក្រុម Real Madrid ។...
កីឡាករ Pau Cubarsi របស់ Barcelona បានឆ្លងមេរោគក្រពះអំឡុងពេលក្រុមទទួលជ័យជម្នះ 4-3 El Clasico លើក្រុម Real Madrid កាលពីថ្ងៃអាទិត្យ នេះបើតាមការរាយការណ៍ដោយអ្នកកាសែត Helena Condis ។...