|
|
អតីតគ្រូបង្វឹកជំនួយរបស់ Chelsea លោក Jody Morris បានថ្លឹងថ្លែងអំពីមូលហេតុដែល Romeo Lavia ចាប់ផ្តើមការប្រកួតច្រើនជាង Enzo Fernandez ដោយប្រាប់ Talksport ថា ខ្ញុំមានអារម្មណ៍ថា Lavia ផ្តល់នូវភាពរឹងមាំបន្តិច ប៉ុន្តែមានវិធីផ្សេងគ្នានៃការបង្កើត។
គាត់អាចដឹកបាល់បានយ៉ាងល្អ ល្អជាងកីឡាករ Enzo Fernandez អាច ជួនកាល Lavia ដឹកបាល់ ខ្ញុំចាំថានៅ Liverpool គឺគាត់បានឆ្លងកាត់កីឡាករបីទៅបួននាក់។
ខ្ញុំស្រលាញ់ភាពជាដៃគូនោះ Lavia និង Caicedo ជាពិសេសដោយសារតែពួកយើងបានខកខាន Lavia យូរមកហើយ និងរបួសរបស់គាត់។ ខ្ញុំគិតថាអ្នកកំពុងតែមើលឃើញ Caicedo ដ៏ល្អបំផុតនៅពេលដែលពួកគេទាំងពីរលេងជាមួយគ្នា។
Fernandez កំពុងជួបបញ្ហាក្នុងជីវិតផ្ទាល់ខ្លួន បន្ទាប់ពីបានបែកគ្នាពីប្រពន្ធក្នុងបំណងចង់រស់នៅក្នុងជីវិតជាបុរសនៅលីវ។
Lavia បានបង្ហាញខ្លួនចំនួន 7 ដងសម្រាប់ក្រុមតោខៀវក្នុងរដូវកាលនេះ ដោយផ្តល់នូវការបញ្ជូនបាល់មួយ និងទទួលបានល្អបំផុតពី Caicedo ផងដែរ។
LA LIGA REAL SOCIEDAD VS CELTA VIGO ...
LA LIGA REAL VALLADOLID VS GIRONA ...