|
|
លោក Carlo Ancelotti អ្នកចាត់ការទូទៅក្រុមអធិរាជស Real Madrid បានតេស្តឃើញវិជ្ជមានកូវីដ-១៩ កាលពីពេលថ្មីៗនេះ ។ បើយោងតាមការចុះផ្សាយផ្ទាល់ពីក្លឹប Real Madrid ។ ទោះជាយ៉ាងណាក្តី ក្លឹបមិនបានបញ្ជាក់ពីស្ថានភាពជម្ងឺរបស់អ្នកចាត់ការរូបនេះឡើយ ។
គួរបញ្ជាក់ថាក្នុងសប្តាហ៍នេះអធិរាជស Real Madrid ត្រូវប្រកួតជាមួយក្លឹប Celta Vigo ក្របខ័ណ្ឌ La Liga នៅថ្ងៃទី០២ ខែមេសា ខាងមុខនេះហើយ ។ សម្រាប់សប្តាហ៍ក្រោយ Real Madrid និងត្រូវមានប្រកួតសំខាន់ជាមួយក្លឹបតោខៀវ Chelsea ក្នុងក្របខ័ណ្ឌ UEFA Champions Leauge វគ្គ៨ក្រុមជើងទីមួយ នៅថ្ងៃទី០៧ ខែមេសា ខាងមុខនេះហើយ ។ ដូច្នេះបើលោក Ancelotti នៅមានផ្ទុកកូវីដ-១៩ លោកនឹងមិនអាចទៅចូលរួមដឹកនាំការប្រកួតទាំងនេះឡើយ ៕
ប្រភព ៖ Marca
Jonathan Rowe នឹងបន្តនៅ Marseille ជាអចិន្ត្រៃយ៍។...
ក្លឹប Manchester City ត្រូវបានគេរាយការណ៍ថាកំពុងតាមដានកីឡាករ Dani Olmo មុនពេលការផ្លាស់ប្តូរនៅរដូវក្តៅ។ Pep Guardiola ត្រូវបានគេនិយាយថាកោតសរសើរកីឡាករសញ្ជាតិអេស្ប៉ាញ ប៉ុន្តែកិច្ចព្រមព្រៀងណាមួយអាចអាស្រ័យលើទីតាំងហិរញ្ញវត្ថុរបស់ Barcelona ។...
LA LIGA REAL SOCIEDAD VS CELTA VIGO ...
LA LIGA REAL VALLADOLID VS GIRONA ...